សម្របសម្រួលដោយលោក ជីម វ៉ាន់ដឿន CVD
បណ្ណាល័យស្នេហ៍ | តំបន់វែបសាយ| បណ្ណាល័យរូបភាព | តំបន់ផលិតកម្ម | បណ្ណាល័យឯកសារ
យើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តស៊ីវីឌី(CVD) ​ដែលបានចំណាយពេលវេលា ​​ដ៏មានតំលៃ​ចូលមកកាន់គេហទំព័រ ថ្មីរបស់យើងខ្ញុំ ​​​

សាលា

សាលាអន្ដរជាតិវ័ន្ដវើល មានទីតាំងស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

Friday, August 23, 2013

ស្រី​ស្រស់​​ជិះឡាន​ទំនើប​ពាក់ស្លាក​លេខ​រដ្ឋ​ បើ​កៀរ​ម៉ូតូ​និង​មិន​ចុះ​ពី​ឡាន​ដោះស្រាយ​

Unknown   at  6:59 PM  No comments

ភ្នំពេញ​ ៖​ អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ដ​ទៅ​លើ​ ទ​ង្វើ​របស់​ស្រី​ស្អាត​ម្នាក់​ជិះ​រថយន្ដ​ទំនើប​ មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​រដ្ឋ​ ០៦.​ ២-៩៨៨៨​ ដែល​ បើក​ក្នុង​ល្បឿន​លឿន​ ហើយ​កៀរ​ម៉ូតូ​ បណ្ដា​យ​ឱ្យ​យុវជន​២​នាក់​រង​របួស​រដូក​ រណែល​នៅ​ថ្នល់​ ប៉ុន្ដែ​ជន​បង្ក​មិនដឹង​ជា​ មាន​អំណាច​ក្នុង​កម្រិត​ណា​ អង្គុយ​ក្នុង​ រថយន្ដ​បិទ​កញ្ចក់​ ទូរស័ព្ទ​ក្នុង​ឡាន​ធ្វើ​ ព្រងើយ​ មិន​ព្រម​ចុះ​មក​ដោះស្រាយ​ជា​ មួយ​សមត្ថកិច្ច​ និង​ជន​រង​គ្រោះ​ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​ លើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ទីស្ដីការក្រសួង​ ការពារ​ជាតិ​ ។​

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ដ​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​រដ្ឋ​ ០៦.​ ២-៩៨៨៨​ បើក​ក្នុង​ល្បឿន​ លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ស្រប​ នឹង​ម៉ូតូ​ម៉ាក​ឃ្លី​ដ​ ពណ៌​ក្រហម​ ស៊េរី​ឆ្នាំ​ ២០១២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AX-​ 5272​ ក៏​បាន​កៀរ​ម៉ូតូ​ខាងលើ​បណ្ដាល​ឱ្យ​ ដួល​រដូករណែល​លើ​ថ្នល់​ ហើយ​ម៉ូតូ​ជន​ រង​គ្រោះ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្ដែ​ស្ដ្រី​ស្រស់​ ស្អាត​ជា​ជន​បង្ក​មិន​ព្រម​ចុះ​ពីលើ​រថយន្ដ​ ដោះស្រាយ​ បែរជា​ហុច​លេខ​ទូរស័ព្ទ​ឱ្យ​ ជន​រង​គ្រោះ​ និង​បញ្ជាក់​ថា​ ចាំ​ទាក់ទង​ តាម​ទូរស័ព្ទ​ ប៉ុន្ដែ​ជន​រង​គ្រោះ​ទូរស័ព្ទ​មិន​ ចូល​ ហើយ​សមត្ថកិច្ច​ក៏​មិន​ហ៊ាន​ឃាត់​ រថយន្ដ​ ឬ​ឱ្យ​ស្ដ្រី​បង្កហេតុ​ចុះ​ពីលើ​រថយន្ដ​ មក​ដោះស្រាយ​នោះ​ឡើយ​ ។​

ទ​ង្វើ​ដ៏​មិន​សមរម្យ​ និង​មិន​ទទួលខុស​ ត្រូវ​ដោយ​ស្ដ្រី​រូប​ស្រស់​បង្កហេតុ​ ធ្វើ​ឱ្យ​ អ្នក​ឃើញ​ហេតុការណ៍​ជា​ច្រើន​បាន​លើក​ ឡើង​ថា​ រថយន្ដ​បង្កហេតុ​បើកបរ​ដោយ​ ស្ដ្រី​ខាងលើ​មាន​ពាក់​ស្លាក​លេខ​រដ្ឋ​ ០៦.​ ២-៩៨៨៨​ គួរតែ​មាន​ចរិត​ទន់ភ្លន់​ និង​ ជា​អ្នករាជការ​ដ៏​ត្រឹមត្រូវ​មិន​គួរ​ណា​មាន​ ទ​ង្វើ​ក្រ​អើត​ក្រ​ទម​អ​សីលធម៌​ ។​

អ្នក​ច្បាប់​បាន​លើក​ឡើង​ផង​ដែរ​ថា​ យោង​តាម​មាត្រា​៥​ និង​មាត្រា​៩​ នៃ​ ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​ ៧៧​ អន​ក្រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៣​ ស្ដី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​ យានយន្ដ​ និង​រថយន្ដ​ពាក់​ស្លាក​លេខ​រដ្ឋ​ បែប​នេះ​ជាដើម​ ចាត់​ទុក​ថា​ជា​រថយន្ដ​ កម្មសិទ្ធិ​របស់​រដ្ឋ​ ដែល​ប្រើប្រាស់​ដោយ​ ក្រសួងការពារជាតិ​ ដូច្នេះ​ស្ដ្រី​បង្កហេតុ​ ជា​បុគ្គលិក​ក្រសួងការពារជាតិ​ ឬ​រថយន្ដ​ នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ទើប​មិន​ព្រម​ចុះ​ មក​ដោះស្រាយ​ និង​យក​ស្លាក​លេខ​រដ្ឋ​ នេះ​ជា​ការ​ប្រមាថ​គំរាមកំហែង​ ក្រ​អើត​ ក្រ​ទម​ទៅ​លើ​សមត្ថកិច្ច​ និង​ជន​រង​គ្រោះ​ នោះ​ទៅ​វិញ​?​

អ្នក​ឃើញ​ហេតុការណ៍​បាន​លើក​ឡើង​ ថា​ ស្ដ្រី​រូប​ស្រស់​បង្កហេតុ​ពេល​ឃើញ​ ប្រជាពលរដ្ឋ​ចោមរោម​មើល​ និង​រមាស់​ មាត់​ចំអក​ម្នាក់​បន្ដិចៗ​ ទើប​ឃើញ​ស្ដ្រី​ រូប​នេះ​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​ដែល​ជិះ​ ម៉ាក​ហា​យ​ឡាក់​វី​ហ្គោ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-0313​ ធ្វើ​ជា​តំណាង​ចេញ​មុខ​ ដោះស្រាយ​ ដើម្បី​សង់​ទៅ​លើ​ការ​ខូចខាត់​ របស់​ជន​រង​គ្រោះ​ ប៉ុន្ដែ​ទ​ង្វើ​របស់​គាត់​ បាន​បន្សល់​ទុក​នូវ​ការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ ថា​ ស្ដ្រី​ស្រស់​ស្អាត​ជិះ​រថយន្ដ​ទំនើប​ពាក់​ ស្លាក​លេខ​រដ្ឋ​ ០៦.​ ២-៩៨៨៨​ ពិតជា​ ទំនើង​ និង​យក​ស្លាក​លេខ​របស់​អង្គភាព​ ក្រសួងការពារជាតិ​ទៅ​ប្រើប្រាស់​ប៉ះពាល់​ ទៅ​នឹង​អង្គភាព​ខាងលើ​ផង​ដែរ​ ៕
ប្រភពដើម៖ khmer2world

About the Author

Write admin description here..

0 comments:

Blogger templates. Proudly Powered by Blogger.