សម្របសម្រួលដោយលោក ជីម វ៉ាន់ដឿន CVD
បណ្ណាល័យស្នេហ៍ | តំបន់វែបសាយ| បណ្ណាល័យរូបភាព | តំបន់ផលិតកម្ម | បណ្ណាល័យឯកសារ
យើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តស៊ីវីឌី(CVD) ​ដែលបានចំណាយពេលវេលា ​​ដ៏មានតំលៃ​ចូលមកកាន់គេហទំព័រ ថ្មីរបស់យើងខ្ញុំ ​​​

សាលា

សាលាអន្ដរជាតិវ័ន្ដវើល មានទីតាំងស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

Monday, August 19, 2013

ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​ប្រជុំ ដោះស្រាយសំណុំរឿង បណ្តឹង​បដិសេធ​លទ្ធផល​បោះឆ្នោត នៅ​ថ្ងៃ​ទី​២០​សីហា​

Unknown   at  3:40 AM  No comments


ភ្នំពេញ: ​ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក ដើម្បី​បន្ត​ដោះស្រាយ​លើ​ពាក្យបណ្តឹង ដែល​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិចារណា​រួចហើយ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
​សេចក្តីប្រកាស ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣ បង្ហាញថា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ទទួល​ពាក្យបណ្តឹង​សរុប​ចំនួន ៣៣ និង​បាន​ដោះស្រាយ​រួច​ហើយ ចំនួន ១៤ ពាក្យបណ្តឹង​។
​សេចក្តីប្រកាស​បន្ត​ថា ក្រុមប្រឹក្សាធម្មនុញ្ញ កំពុង​ដោះស្រាយ​ចំនួន ១៩ ពាក្យបណ្តឹង នៅក្នុង​នោះ មាន​បណ្តឹង​បដិសេធ​សេចក្តីសម្រេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត លើ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត ចំនួន ៩ ពាក្យបណ្តឹង ដែល​បាន​ទទួល នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣​។​
​សូម​រម្លឹកថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ចំនួន ១៧ បណ្តឹង ពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣​។ នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៣ គជប បាន​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត តាម​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ ៤ ករណី​ប៉ុណ្ណោះ នៅ​ខេត្ត​ក្រចេះ សៀមរាប កណ្តាល និង​ខេត្ត​បាត់ដំបង​។​
​បន្ទាប់ពីពិនិត្យ និងផ្ទៀងផ្ទាត់រួចមក គជប បានសម្រេច​ទុកជាមោឃៈ និង​ជា​អសា​របង់ នូវ​ពាក្យបណ្តឹង​តវ៉ា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លើ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ការប្តឹងតវ៉ា​បន្ត​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ចុងក្រោយ និង​បិទ​ផ្លូវ​តវ៉ា លើ​ពាក្យបណ្តឹង​បោះឆ្នោត​៕​
ប្រភពពី ៖ខេមបូឌាផេក

About the Author

Write admin description here..

0 comments:

Blogger templates. Proudly Powered by Blogger.