សម្របសម្រួលដោយលោក ជីម វ៉ាន់ដឿន CVD
បណ្ណាល័យស្នេហ៍ | តំបន់វែបសាយ| បណ្ណាល័យរូបភាព | តំបន់ផលិតកម្ម | បណ្ណាល័យឯកសារ
យើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តស៊ីវីឌី(CVD) ​ដែលបានចំណាយពេលវេលា ​​ដ៏មានតំលៃ​ចូលមកកាន់គេហទំព័រ ថ្មីរបស់យើងខ្ញុំ ​​​

សាលា

សាលាអន្ដរជាតិវ័ន្ដវើល មានទីតាំងស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

Sunday, August 18, 2013

កម្មករ​លាង​រថយន្ត​បើកឡាន​ថយក្រោយ ជ្រុល​ទៅបុក​រះ​អ្នកដំណើរ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​ធ្ងន់​ស្រាល​ ដោយ បញ្ញារិទ្ធ ថ្ងៃទី 18 Aug, 2013 ម៉ោង 21:09 | ព័ត៌មានសំខាន់, សន្តិសុខ និងសង្គម

Unknown   at  4:32 PM  No comments


រាជធានី​ភ្នំពេញ ៖ មនុស្ស​៥​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​យានដ្ឋាន​លាង​  រថយន្ត​យី​ហោ ប៊ី​ធី​ ដែល​មានទី​តាំង​នៅ​​ខាងក្រោយ​ព្រះបរមរាជវាំង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​លេខ​១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់​ឈ្មោះ សាន សរ អាយុ​២៦​ឆ្នាំ ជា​កម្មករ​លាង​រថយន្ដ​យីហោ​ប៊ី​ធី ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ខេត្ដ​ស្វាយរៀង ​បាន​ឡើងទៅ​បើករថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-7209 ដែល​មាន​ម្ចាស់​ឈ្មោះ ផុន វិសុត អាយុ​២៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ដែលផ្ញើ​ទុក​ឲ្យ​លាង។ ស្រាប់​តែ​ពេលនោះ​​ គេ​បានឃើញ​យុវ​ជន​ខាងលើ​ បាន​បើក​រថ​យន្ត​ថយ​ក្រោយ​យ៉ាងលឿន​ ជ្រុល​មក​​បុក​កម្មករ​លាង​រថ​យន្ត​ដូចគ្នា បណ្ដាលឱ្យ​បែកក្បាល​រងរបួស​ធ្ងន់ និង​ថយ​មក​ប៉ះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ និង​ស្ដ្រី​ម្នាក់​រងរបួស ហើយ​រថយន្ដ​នៅតែ​បន្តទៅ​បុក​រះ​ម៉ូតូ​ម៉ាក អាយ​ខុន ១​គ្រឿងទៀត​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-6981  ដែល​ជិះ​ដោយ​នារី​២​នាក់ និង​កា​រ៉ា​សលាង​រថយន្ដ​នៅក្បែរនោះ​ទើ​ប​រថ​យន្ត​បានអស់ល្បឿនទៅ​មុខ​លែង​រួច។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​​នាំយក​រថយន្ត​និង​អ្នកបើកបរ​មកកាន់​ស្នាក់ការ​ប៉ុស្តិ៍​សង្កាត់​ជ័យជំនះ ដើម្បី​ធ្វើ​ការ​សាកសួរ​។ ចំណែក​អ្នករបួស​ទាំង​អស់​​ត្រូវបាន​គេ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕
ប្រភពដើម៖ វត្តភ្នំ

About the Author

Write admin description here..

0 comments:

Blogger templates. Proudly Powered by Blogger.